ភ្នំពេញៈ កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ រ៉ែម គង់នៅដារ៉ា ពាក់ព័ន្ធនឹងករណីឆបោក ដោយការទូរស័ព្ទ ក្លែងសំទ្បេងជាឈ្មោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅប្រព្រឹត្តិអំពើឆបោក ទៅលើមន្ត្រីរាជការ និងបណ្តាឧកញ្ញ៉ាមួយចំនួន។
ដោយឱ្យចូលរួមថវិការឧបត្តម្ភដល់ការកសាងសមិទ្ធិផល ដូចជាសាលារៀន វត្តអារាម និងសន្យាធ្វើការផ្តល់ជាប័ណ្ណសសើរ មេដាយផ្សេងៗ។
បច្ចុប្បន្នជនសង្ស័យ ត្រូវនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅក្រោមបទ ឆបោកមានស្ថានទម្ងន់ទោស៕
មតិយោបល់