ព័ត៌មានជាតិ

ឃាត់ខ្លួនជងសង្ស័យ២នាក់ក្នុងចំណោម៤នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ក្រចេះ:កម្លាំងសមត្ថកិច្ចចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោម៤នាក់ កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១១ឧសភា២០១៦ នៅចំណុចផ្ទះឈ្មោះទូច ស្ថិតក្នុងភូមិដូនច្រំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភពបានឲ្យដឹងថា ករណីចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញា ជនសង្ស័យមានគ្នា០៤នាក់ ក្នុងនោះស្រី០១ តែឃាត់ខ្លួនបានចំនួន ០២នាក់ និងរត់គេចខ្លួន ០២នាក់ ស្រី០១ រួមមាន ១-ឈ្មោះ មាស ពៅ ភេទប្រុស ជនជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរលក់បាយ (ឃាត់ខ្លួន) ទីលំនៅបច្ចុប្បន្ន ភូមិរការកណ្តាល សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ ២-ឈ្មោះ ឈាវ ស៊ីថា ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ (ឃាត់ខ្លួន) ទីលំនៅបច្ចុប្បន្ន ភូមិព្រែកថឹង ឃុំបុសលាវ ស្រុកចិត្របូរិ ខេត្តក្រចេះ។ ៣-ឈ្មោះ ទូច ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ម្ចាស់ផ្ទះ (រត់គេចខ្លួន) ទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុ ៤-ឈ្មោះ លី ភេទស្រី ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរស្ត្រីម៉ាស្សា (រត់គេចខ្លួន) ទីលំនៅបច្ចុប្បន្ន ភូមិដូនច្រំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ករណីខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ ០៣គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកSuzuki Smash V ពណ៌ខ្មៅ គ្មានស្លាកលេខ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

DRUG photo_2016-05-13_06-49-59

មតិយោបល់