ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់ បុករះម៉ូតូ កង់ និងរូបដំរីធ្វើពីស៊ីម៉ង់ របួសមនុស្ស ២នាក់

កណ្ដាល: នៅវេលាម៉ោង ០៧ និង១៥ នាទីព្រឹក ០៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ស្ថិតក្នុងភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបែនដឹកខ្សាច់បុករះម៉ូតូកង់ ០៣គ្រឿង រូបដំរីធ្វើពីស៊ីម៉ង់ ០២ ស្លាកប៉ាន់ណូវីន ០១ផ្ទាំង បណ្តាលឲ្យរបួសធ្ងន់ស្រាល ០២នាក់។

ក្រោយកើតនហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាល ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់