ព័ត៌មានជាតិ

Updateៈ ភ្លៀងមួយមេធំបាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មក្រុមហ៊ុនទឹកដោះគោឌុយម៉ិចឌុយហ្គ្រូសង្កត់មនុស្សរបួសម្នាក់

ភ្នំពេញ: ភ្លៀងមួយមេធំបូករួមនឹងខ្យល់កន្ត្រាក់ បានបោកបក់បាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទឹកដោះគោឌុយម៉ិចឌុយហ្គ្រូចេញពីបង្គោលបណ្ដាលឱ្យសង្កត់កិនម៉ូតូបុរសអ្នកធ្វើដំណើរ របួសម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរ ពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៥ ចំណុចក្រុម ៣ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ភ្លាមៗគេឃើញសមត្ថកិច្ចនិងអជ្ញាធរបានចុះទៅអន្តរាគមន៍ជួយលើកម៉ូតូម៉ាកហុងដាមូដែលមានស្លាកលេខ ចេញពីកន្លែងកើតហេតុនិងនាំជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថាខណះមានភ្លៀងធ្លាក់មានខ្យល់កន្ត្រាក់បានបោកបក់ផ្ទាំងប៉ាណូមួយផ្ទាំងធំរបស់ក្រុមហ៊ុនទឹកដោះគោឌុយ ម៉ិចឌុយហ្គ្រូ
បណ្ដាលឱ្យសង្កត់ទទឹងផ្លូវ និងសង្កត់បុរសអ្នកធ្វើដំណើរដោយម៉ូតូម្នាក់បណ្ដាលឲ្យរបួស។
ជាមួយគ្នានោះសមត្ថកិច្ច ក៏បាននៅចុះមកជួយអន្តរាគមន៍បញ្ជាចរាចរណ៍កុំឲ្យកកស្ទះ ។

ក្រោយពេលកើតហេតុគេឃើញមានអ្នកកាត់ដែកនិងរថយន្តស្ទូចយកដែកចេញពីផ្លូវដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍៕

 

មតិយោបល់