ព័ត៌មានជាតិ

លោក​ ប៉ា សុជាតិវង្ស កាន់​បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅ​វត្តកំសាន្ដខណ្ឌច្បារអំពៅ

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ  លោក ប៉ា សុជាតិវង្ស និងមន្ដ្រីរាជការក្រោមឱវាទកាលពីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ បានចូលរួមកាន់បិណ្ឌវេណទី៤ ក្នុងរដូវភ្ជុំបិណ្ឌនៅវត្តកំសាន្ដ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ តាមទំនៀមទម្លាប់ប្រពៃខ្មែរ។

ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ដោយបច្ចុប្បន្ន នេះនៅរាជធានីភ្នំពេញ មានវត្តចំនួន១៥០ វត្តមណ្ឌលវិប្បស្សនាចំនួន៣កន្លែង មានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១៧៨៦អង្គ ក្នុងនោះភិក្ខុចំនួន៨៩១អង្គ និងសាមណេរចំនួន៨៩៥អង្គ។

លោក ប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះ បាននាំយកនូវបច្ច័យដែលបានមកពី សទ្ធាជ្រះថ្លា ពុទ្ធបរិ ស័ទ មន្ដ្រីរាជការ សិស្ស និស្សិត លោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមក្នុងបុណ្យមកុសល តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ មួយចំនួនទៅប្រគេនដល់ព្រះសង្ឃនិងបច្ច័យសម្រាប់កសាងវត្ត  ព្រមទាំងទេយ្យទាន និងសម្ភារ:ជាច្រើនទៀត។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយ:ពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោក ខាងមុខឲ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ៕

photo_2016-09-21_13-53-07

photo_2016-09-21_13-53-00

photo_2016-09-21_13-53-02

photo_2016-09-21_13-53-03

photo_2016-09-21_13-53-05

មតិយោបល់