ព័ត៌មានជាតិ

កម្មកររោងចក្របោកគួក «ហ្វេសិនខនស៊ិបខេមបូឌា» ម្នាក់ ត្រូវចរន្តអគ្គិសឆក់ស្លាប់ យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២៥នាទី មានករណីកម្មករ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅត្រង់ចំណុចរោងចក្របោកគួក (ហ្វេសិនខនស៊ិបខេមបូឌា) ស្ថិតក្នុងភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សន រដ្ផា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបោកគួក មានទីលំនៅសព្វថ្ងៃភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ដំណើររឿង៖ នៅថ្ងៃកើតហេតុ វេលាម៉ោងខាងលើ ជនរងគ្រោះ បានចូលទៅធ្វើការក្នុងរោងចក្របោកគក់ដូចសព្វដង ក្រោយពេលក្ដៅពេក ជនរងគ្រោះបានដើរទៅបើកកង្ហារ មិនប្រយ័ត្នក៏ប៉ះចំចន្តរអគ្គិសនី បណ្ដាលឲ្យឆក់ដួលសន្លប់ស្ដូកតែម្តង។

ភ្លាមៗកម្មករធ្វើការក្នុងរោងក្រ បានដឹកទៅសង្គ្រោះ នៅពេទ្យបង្អែកស្រុកស្អាង តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

មូលហេតុ៖ កង្ហារឆ្លងចរន្តអគ្គិសនី។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មេភូមិ មេឃុំ ចុះពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា
ជនរងគ្រោះពិតជាស្លាប់ ដោយសារចរន្ដអគ្គិសនីឆក់ប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់