ព័ត៌មានជាតិ

អ្នកកាសែត​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ហ្វីលីពីន​

​ទីក្រុង​ម៉ានីល ( 31/07/13 ) : យោងតាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បានឲ្យដឹងថា​អ្នកសរសេរ​ព័ត៌មាន​កាសែត​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​កាលពី​ថ្ងៃ​អង្គារ​។​

Bonifacio Loreto និង Richard Kho ជា​អ្នកសរសេរ​ព័ត៌មាន​ឲ្យ​កាសែត Aksyon Ngayon ត្រូវ​បាន​បាញ់​ស្លាប់​ភ្លាមៗ​នៅ​យប់​ម្សិលមិញ​នៅក្នុង​ភូមិ Commonweath ក្រុង Quezon ។​បើ​យោង​ទៅតាម​សម្តី​ដកស្រង់​ពី​អាជ្ញាធរ​ប៉ូលិស​ម្នាក់​បាន​និយាយថា​អ្នកកាសែត​ទាំង​ពីរ​កំពុង​តែ​នាំគ្នា​ផឹកស៊ី​នៅ​ពីមុខ​ហាង​មួយ​កន្លែង​ក្នុង​តំបន់​កើតហេតុ​នៅ​ខណៈ​ដែល​ជនសង្ស័យ​បាន​មក​ដល់​ហើយ​បើក​ការបាញ់ប្រហារ​មកលើ​ជនរងគ្រោះ​។​

​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​រឿងនេះ​ប៉ុន្តែ​កូនស្រី​ម្នាក់​របស់​អ្នកកាសែត​Kho​បាន​និយាយថា​វា​ប្រាកដ​ណាស់​ដែល​ថា​ការបាញ់​សម្លាប់​លើក​នេះ​គឺ​វា​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ដែល​ពួកគាត់​សរសេរ​ឲ្យ​កាសែត​៕​
flower

មតិយោបល់