ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់!! ចតរថយន្តដេកក្រោមខ្សែភ្លើងដាច់ឆក់ស្លាប់

រតនគិរីៈ កាលពីវេលាម៉ោង ៩និង៥នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ មានរថយន្តយីឌុប ១គ្រឿង ចតនៅក្រោមខ្សែភ្លើងជាខ្សែកាប៣ហ្វា បានដាច់ធ្លាក់មកទើរ លើទ្រុងឡាន បណ្ដាលឲ្យឆក់ស្លាប់មនុស្សម្នាក់ ដែលដេកនៅក្នុងកាប៊ីនឡាន និងផ្ទុះឆេះកង់អស់ចំនួន១២គ្រាប់ ហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិ១ (ភូមិតាស៊ុយ) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ ថូ រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

ករណីនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋានចំនួន ២គ្រឿង តែត្រូវប្រជាពលរដ្ឋនៅទីនោះ ជួយយកទឹកមកពន្លត់រលត់ទាំងស្រុង មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់