ព័ត៌មានជាតិ

ជូនដល់កន្លែងស្ងាត់ ឱកាសហុចឲ្យ! យុវជន ២នាក់ ចាប់នារីវ័យ ១៦ ឆ្នាំរំលោភបូក

ព្រះវិហារ: កម្លាំងសមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ពីបទរំលោភបូកលើនារីវ័យក្មេងម្នាក់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះ បានទៅចូលរួមមង្គលការញាតិមិត្តក្នុងភូមិ មានការផឹកស៊ីរាំលេង លុះពេលចប់កម្មវិធី ជនសង្ស័យទាំង២ ជិះម៉ូតូជូននារីរងគ្រោះទៅផ្ទះ ពេលដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភតែម្តង។

នារីរងគ្រោះឈ្មោះ ន.ស.ត អាយុ១៦ឆ្នាំ ចំណែកជនសង្ស័យទី១ ឈ្មោះ ធួន សុផា ភេទប្រុស អាយុ១៩ឆ្នាំ និងទី២ ឈ្មោះ ថេន ផល្លា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់