ព័ត៌មានជាតិ

រកឃើញទំនិញខូចគុណភាព តាមឃ្លាំងស្តុកទំនិញ សម្រាប់ចែកចាយ

កោះកុង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម បានបន្តចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលទំនិញ តាមឃ្លាំងស្តុកទំនិញ សម្រាប់ចែកចាយក្នុងខេត្តកោះកុង ដើម្បីរកទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទ ស្ថិតក្នុងក្រុងខេមរ: ភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញផលិតផលទំនិញខូចគុណភាពមួយចំនួន និងបានធ្វើកិច្ចសន្យា ដើម្បីបញ្ឍប់ការលក់ទំនិញទាំងនោះផងដែរ។

បន្ទាប់មកមន្ត្រីជំនាញ ក៏បានពន្យល់ណែនាំដល់អាជីវករទាំងអស់ឲ្យប្រយ័ត្ន ចំពោះការនាំទំនិញមកលក់ ត្រូវសួររកប្រភពច្បាស់លាស់ ជៀសវាងពេលមានហានិភ័យ កើតឡើងដល់សុខភាពរបស់អ្នកទទួលទាន៕

មតិយោបល់