ព័ត៌មានជាតិ

ល្បែងស៊ីសងជាអំពើខុសច្បាប់!! សមត្ថកិច្ចឃាត់ខ្លួន មនុស្សជាច្រើននាក់ នៅក្រុងប៉ៃលិន

ប៉ៃលិន: កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីរសៀល ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (លេងបៀរស៊ីគូទឹក ០១ទឹក ៥០០៛) នៅចំណុចភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។

ប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៧នាក់៖
១-ឈ្មោះ ស៊ូ ហន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ កសិករ
២-ឈ្មោះ គង់ សុខុម ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរ កសិករ
៣-ឈ្មោះ ថាន់ នី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ កសិករ
៤-ឈ្មោះ គង់ ចាន់ធី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ កសិករ
៥-ឈ្មោះ ឈាន រ៉ា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ កសិករ
៦-ឈ្មោះ អៀង ឈៀង ភេទស្រី អាយុ ៦២ឆ្នាំ មុខរបរ កសិករ
៧-ឈ្មោះ រ័ត្ន រី ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរ កសិករ

ករណីខាងលើ សមត្ថកិច្ចបានអនុវត្តន៍តាមនីតិវិធី ដោយធ្វើការអប់រំជាលើកទីមួយ នឹងបានអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញ៕

មតិយោបល់