ព័ត៌មានជាតិ

ផ្អើលពេញផ្លូវ! លុចស៊ីសមួយគ្រឿង ធា្លយហ្គាសហុយផ្សែងជុក

មណ្ឌលគិរី: មានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៦និង១៥នាទីល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដោយរថយន្តស៊េរីទំនើប១គ្រឿង ខណ:កំពុងបើកបរ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្រាប់តែលេចធ្លាយហ្គាសហុយផ្សែងទ្រលោម ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមប្រភពពីលោក ប៉ៃ លិន មេបញ្ជាការអាវុធហត្ថស្រុកកែវសីមា បានឲ្យដឹងថា រថយន្តខាងលើ ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ2G-9686 អ្នកបើកបរដោយឈ្មោះ សុទ្ធ យុទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសិរីរ័ត្ន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកបានបន្តថា ហេតុការណ៍នោះ ប្រជាពលរដ្ឋបានតទឹកទុយោបាញ់រលត់ទាំងស្រុង ពុំបណ្តាលឲ្យមាននរណាម្នាក់ រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុ រថយន្តត្រូវម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់