ព័ត៌មានជាតិ

តៃកុងរថយន្តមួយគ្រឿង មានផ្ទុកសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះត្រួតពិនិត្យអាវុធ ជាតិផ្ទុះ ជាតិអាល់កុល សារធាតុញៀន ០២លើក នៅទីតាំងចំនួន២ (គោលដៅដំរីស និងគោលដៅមុខវត្តសន្ទូច)។

កម្លាំងរួម នៅគោលដៅទី១ មានគ្នា១២នាក់ និងទី២ មានគ្នា ២៤នាក់៖ ត្រួតពិនិត្យ លើមធ្យបាយឆ្លងកាត់ ៩២គ្រឿង (ម៉ូតូ-៥១គ្រឿង និងរថយន្ត៤២គ្រឿង) ។

ជាលទ្ធផល៖ គោលដៅមុខវត្តសន្ទូចធ្វើតេស្ត (ទឹកនោម) អ្នកបើកបរ០៤នាក់ ពិនិត្យឃើញមានផ្ទុកសារធាតុញៀនម្នាក់ ឈ្មោះ ខឹម សុធា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

វាស់ជាតិអាកុល ទាំង០២គោលដៅ ២២នាក់ លទ្ធផល(គ្មាន)។ ដកហូត រថយន្ត ០១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2658។

អប់រំអ្នកបើកបរ មិនពាក់មួក គ្មានកញ្ចក់ មិនពាក់ខ្សែក្រវ៉ាត់ ១៤នាក់៕

មតិយោបល់