ក្រុមហ៊ុន Apple បានចំណាយលុយ ១៤ពាន់លានដុល្លារអាមេរិក ដើម្បីទិញភាគហ៊ុនរបស់ខ្លួន កាលពីពីរសប្ដាហ៍មុន បន្ទាប់ពីលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំទទួលបានមិនដូចអ្វីដែលបានរំពឹងទុក។ នេះបើយោងតាមសំដីរបស់លោក Tim Cook នាយកប្រតិបត្តិបានថ្លែងឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៍មួយ។

លោក Cook បាននិយាយថា ក្រុមហ៊ុនមានការភ្លាក់ផ្អើលដោយការធ្លាក់ចុះ ៨ភាគរយនៃភាគហ៊ុនរបស់ខ្លួនកាលពីថ្ងៃទី២៨ខែមករា មួយថ្ងៃក្រោយពីប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាស។
លោក Cook បានបញ្ជាក់ថា ក្រុមហ៊ុនបានចំណាយលុយ ៤០ពាន់លានដុល្លារអាមេរិកក្នុងការទិញភាគហ៊ុនត្រឡប់មកវិញ នៅក្នុងរយៈពេល ១២ខែ។ លោកបានបន្ថែមទៀតថា លោកមានការជឿជាក់ដូច្នេះហើយទើបលោកសម្រេចចិត្តចាយលុយដើម្បីទិញភាគហ៊ុនត្រឡប់មកវិញ៕
មតិយោបល់