ព័ត៌មានជាតិ

សំណាងអ្វីម្ល៉េះ!! ពីរនាក់ប្ដីប្រពន្ធ បើកក្រឡាប់ផ្ងារជើង ពុំរងរបួសសូម្បីតែបន្តិចសោះ

ព្រះវិហារ: នៅវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវចុះទូលជិតផ្សារ អ៊ីថន ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើម៉ាក កូរ៉ូឡា១គ្រឿង បានធ្វើដំណើរចុះទួលបោះពួយយ៉ាងលឿន ដល់ផ្លូវបត់កែង ទំនងតៃកុងឡាន ភ័យជាន់ប្រាំង ធ្វើឲ្យក្រវី និងរេពេញផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្តង សំណាងហើយ ពីរនាក់ប្តីប្រពន្ធ និងទារកនៅក្នុងផ្ទៃ មិនមានគ្រោះថ្នាក់ ឬក៏របួស អ្វីនោះឡើយសូម្បីតែបន្តិច។

មូលហេតុ ៖ តៃកុង (ប្ដី) ងងុយដេក។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះជួយអន្ដរគមន៍ រករថយន្ដផ្សេងមកស្ទួច ដើម្បីយកទៅជួសជុលផងដែរ៕

មតិយោបល់