ក្រុមហ៊ុនអាមេរិកមួយ បានបង្ហាញពីផែនការបញ្ជូនកងយានអវកាសទៅកាន់ផ្កាយព្រះគ្រោះតូចៗក្បែរផែនដី នៅថ្ងៃណាមួយ ដើម្បីស្រាវជ្រាវ និងរុករកធនធានរ៉ែមានតម្លៃ។
ក្រុមហ៊ុន Deep Space Industries គ្រោងនឹងបាញ់បង្ហោះផ្កាយរណបមួយនៅក្នុងឆ្នាំ ២០១៥ នៅក្នុងបេសកម្ម ២ទៅ៦ខែ ដែលយានអវកាសធុនធំនឹងចាប់ផ្ដើមប្រមូលយកនូវធនធានដែលជាវត្ថុធាតុដើមនៅរយៈពេល ១ឆ្នាំបន្ទាប់។
ការប្រកាសពីគម្រោងនេះ លោក Rick Tumlinson ប្រធានវិក បានថ្លែងថា ធនធានដែលមាននៅក្នុងក្រុមផ្កាយទាំងអស់នោះ គឺគ្រប់គ្រាន់សម្រាប់រហូតដល់ពេលតែបេសកម្មត្រូវបានបញ្ចប់ ពោលគឺរហូតដល់ពេលត្រឡប់មកវិញ។
ផែនការកើបយករ៉ែមានតម្លៃនេះ កើនផ្ដើមឡើងមិនដល់ពេល ១ឆ្នាំផង បន្ទាប់ពីក្រុមហ៊ុន Planetary Resources ដែលមានការគាំទ្រ និងចូលរួមពីសំណាក់លោក Larry Page នាយកប្រតិបត្តិក្រុមហ៊ុន Google និងលោក អគ្គនាយក្រុមហ៊ុន Google ព្រមទាំងផលិតករខ្សែភាពយន្តលោក James Cameron (រឿង Titanic និង Avatar) បានបង្ហាញពីផែនការឯករាជ្យនៅក្នុងការទាញយករ៉ែដូចគ្នានេះដែរ៕
ព័ត៌មានជាតិ
មតិយោបល់