ព័ត៌មានជាតិ

ករណីឃាតកម្ម! បាញ់សម្លាប់ គ្រូបង្រៀនម្នាក់ ពេលនេះឃាត់ខ្លួនជនដៃដល់បានហើយ

កំពង់ស្ពឺ: នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់បុរសម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីធ្វើសកម្មភាពរួច ខ្មាន់កាំភ្លើង បានព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ច បានតាមចាប់ខ្លួន និងនាំយកទៅសួរចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្ត។

មូលហេតុ៖នៅមិនទាន់ដឹងនៅឡើយទេ។

ជនសង្ស័យមានឈ្មោះ រាសី អាយុ៣០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ ជនរងគ្រោះឈ្មោះ តូច វាសនា មុខរបរជាគ្រូកីឡា។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ ត្រូវបានជនសង្ស័យ បាញ់សម្លាប់ ខណ:កំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀត នៅក្នុងសាលា៕

មតិយោបល់