ព័ត៌មានជាតិ

ទាំងព្រឹកហ្មង! រថយន្តវីស្តូ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ផ្ដាច់ជីវិតអ្នកបកប្រែភាសាចិនម្នាក់

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីបុរសម្នាក់ បើករថយន្តម៉ាកវីស្តូមួយគ្រឿង បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ តាមបណ្ដោយផ្លូវសហព័ទ្ធរុស្ស៊ី
ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុ និងអត្តសញ្ញាណជនរងគ្រោះ ពុំទាន់ដឹងនោះទេ គ្រាន់ដឹងថា ជាអ្នកបកប្រែភាសាចិននៅរោងចក្រ។

កើតហេតុនៅវេលាម៉ោង ៥ និង ៤០នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ដោយក្រោយពីកើតហេតុភ្លាមៗ សពជនរងគ្រោះ ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់