Update៖ កម្មករក្រុមហ៊ុនស៊ីនទ្រីតំបន់C វ៉ៃសោបំបែកវ៉ាលីធំ១ ស្រាប់តែឃើញសពបុរសជនជាតិចិនម្នាក់ ករណីឃាតកម្ម
ភ្នំពេញៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីយប់ មានករណីប្រទះឃើញសាកសពក្នុងវ៉ាលីនៅចំណុចគំនរសំរាមស៊ីនទ្រី ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-សពមានឈ្មោះ MENG WEIEN ភេទប្រុស អាយុ ៣៦ឆ្នាំ (ជនជាតិចិន)។
ដំណើររឿង៖ នៅវេលាម៉ោង ១០និង១៩នាទីយប់ រថយន្តរបស់ទីក្រុងកោះពេជ្រម៉ាក HYUNDIA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3E-4690 បានដឹកសំរាមមកចាក់នៅទីលានចាក់សំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីតំបន់C ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ពេលបំពេញឯកសារសុំចូលចាក់សំរាមរួចរាល់នៅម៉ោង ១០និង៣០នាទី ឡានដឹងសំរាមទីក្រុងកោះពេជ្រ ក៏ចេញទៅចាក់នៅទីតាំងតំបន់C ពេលចាក់រួចអាប៊ុលរបស់ក្រុមហ៊ុនស៊ីនទ្រី ចាប់ផ្តើមរុញសំរាមពេលនេះក៏មានវ៉ាលីធំចំនួន១ ពណ៌ខ្មៅពេលនោះឈ្មោះ សោម វណ្ណៈ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបររើសអេតចាយ បានទៅទាញវ៉ាលី និងវ៉ៃសោបំបែកដើម្បីរកមើលអីវ៉ាន់ពេលវ៉ៃបំបែករួច ស្រាប់តែឃើញសាកសពនៅក្នុងវ៉ាលីរួចក៏ស្រែកប្រាប់អ្នកផ្សេងទៀត និងប្រាប់មេការអោយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។
- តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញ ៖
-ស្ថានភាពសពដាក់ក្នុងវ៉ាលី ។
-មានភួយរុំវ៉ាលីចំនួន០១ ។
-ដែកទម្ងន់១៥គីឡូក្រាមនៅក្នុងវ៉ាលី។
-ខ្សែកចំនួន០១ខ្សែ(ពណ៌ប្រាក់)ពាក់ជាប់កសាកសព។
-សពរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ(វ៉ៃ និងរិតក)។
+តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ លោកវិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន សពស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន ដោយជនសង្ស័យធ្វើសកម្មភាព វ៉ៃ និង រិតកច្រកចូលវ៉ាលី បច្ចុប្បន្នសពតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិ៕
មតិយោបល់