ព័ត៌មានជាតិ

បើករថយន្តស្រវឹងជោក ដល់ផ្លូវកោង រេចង្កូត ធ្លាក់ចូលប្រឡាយក្រឡាប់ជាច្រើនត្រលប់

(ប៉ៃលិន)៖ បុរសម្នាក់បើកបររថយន្តកាមរីបាឡែនមួយគ្រឿង ពណ៍ទឺកប្រាក់ សេរី២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2Q 6425 ស្រវឹងជោកជាំក្នុងបុណ្យចូលឆ្នាំថ្មីទី៣ ដល់ផ្លូវកោងរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យអ្នកបើកបររថយន្តនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ៈ៤៥នាទីល្ងាច ថ្ងៃទី១៦មេសា ២០១៦ នៅចំណុចភ្នំ៦២ ក្នង ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 
បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បានឱ្យដឹងថា បុរសម្នាក់ដែលជាអ្នកបើកបររថយន្តកាមរីបាឡែនក្រឡាប់នោះ ឈ្មោះ ថុន ដារ៉ា អាយុ៣៤ឆ្នាំ មុខរបរធ្វើការ នៅម្កុដពេជ្ររស់នៅភូមិផ្សារព្រំ ឃុំស្ទឺងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ស្លាប់នៅនឹងកន្លែង)
ប្រភពព័ត៍មាននៅជិតកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនពណ៍ទឹកប្រាក់មួយគ្រឿង

បើកបរក្នុងសភាពស្រវឹងជោកជាំ បើករេចង្កូតពេញលើដងផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុផ្លូវ

កោងក៏រេចង្កូត បួងមិនទាន់ធ្លាក់ចូលប្រឡាយ ក្រឡប់ជាច្រើនត្រឡប់ បណ្ដាលឱ្យអ្នកបើកបរម្នាក់(ស្លាប់ភ្លាមៗនឹងកន្លែង)

ដោយសារស្រវឹងស្រា បើកល្បឿនលឿន ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ។

ចំណែករថយន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

  
  
  
  

មតិយោបល់