ព័ត៌មានជាតិ

បើស្រឡាញ់អាយុជីវិតអ្នក សូមកុំបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ១៥៣ប៊ី ចន្លោះគីឡូម៉ែត្រលេខ២-៣ ភូមិស្ដុកលិច ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1I-1022 ធ្វើដំណើរពីកើតទៅលិច អ្នកបើកបរឈ្មោះ ចន សុភា ភេទប្រុស អាយុ ២៦ឆ្នាំ (របួសធ្ងន់) ជនជាតិខ្មែរ នៅភូមិខ្នាត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ រថយន្តបង្កម៉ាក តូយូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AB-6610 ធ្វើដំណើពីលិចទៅកើត បើកបរដោយឈ្មោះ យឹម ផល្លា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងដំណើរច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុ ក៏វ៉ាជែងជ្រុលទៅប៉ះម៉ូតូ បង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចំណែកឯអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្ត បានបញ្ជូន ទៅកាន់ការិយាល័យចររាចរណ៍ផ្លូវគោកខេត្ត៕

មតិយោបល់