ព័ត៌មានជាតិ

រន្ធត់ណាស់ ប៊ិះទៅហើយ! រថយន្តនីសាន់ បើកបុកស្ត្រីម្នាក់ របួសធ្ងន់ នៅក្រុងកំពត

កំពត: កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវកំពត ទៅទឹកឈូ ត្រង់ចំណុចលើស្ពានសៃស៊ាក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុង/ខេត្តកំពត។

រថយន្តបង្កម៉ាកនីសាន់ ពណ៌ផ្ទៃមេឃ គ្មានស្លាកកលេខ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ អ៊ុយ រតនា ភេទស្រី អាយុ ៣៦ឆ្នាំ (របួសធ្ងន់) រស់នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បើកបរម៉ូតូម៉ាក កូរ៉េ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1A-2442 ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះវាស់វែងនៅទីតាំងកើតហេតុ យកវត្ថុតាងទៅរក្សាទុកនៅ អធិការដ្ឋានក្រុងកំពត ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តបង្កមក ដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានរថយន្តដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕

មតិយោបល់