ហុងកុង៖ ចិនជាប្រទេសមួយដែលមានក្រុមរកស៊ីរត់ពន្ធគ្រឿងអេឡិចត្រូនិកច្រើនជាងគេ ដោយក្នុងនោះក្រុមអ្នករត់ពន្ធបានរិះរកវិធីសាស្ត្រថ្មីៗ និងប្លែកដើម្បីរត់ពន្ធទៅលើទំនិញរបស់ពួកគេ។ ថ្មីនេះ មាន iPhone 6 Plus ចំនួន ១៨គ្រឿង ត្រូវបានរត់ពន្ធតាមកង់ ដោយបានបន្លំដាក់នៅក្នុងទូកកង់។
ប៉ូលិសបាននិយាយថា បុរសម្នាក់ឈ្មោះ Shen បានរត់ពន្ធ iPhone 6 Plus ចំនួន ១៨គ្រឿង តាមរយៈកង់ដោយបានដាក់ iPhone ទាំងនោះនៅក្នុងទូកកង និងកន្លែងមួយចំនួនទៀតដើម្បីយកទៅលើនៅលើទឹកដីហុងកុង។ ប៉ូលិសបានបញ្ជាក់បន្ថែមទៀតថា នៅជាករណីទី៣ហើយ ដែលចាប់បានការរត់ពន្ធ iPhone ហើយបើតាមតួលេខឆ្នាំ ២០១៤ មាន iPhone 6 ចំនួន ២ពាន់គ្រឿង ត្រូវបានប៉ូលិសរកហូតក្រុមរត់ពន្ធ នៅក្រោយពេលដែល iPhone 6 ប្រកាសដាក់លក់ជាផ្លូវការនៅក្នុងទីក្រុងហុងកុង៕


មតិយោបល់