ឧត្ដរមានជ័យៈ នៅថ្ងៃទី ០៩ ខែឧសភាឆ្នាំ ២០១៩ កម្លាំងនគរបាលស្រុកបន្ទាយអំពិល សហការជាមួយអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើការអប់រំច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ ដោយមិនផាកពិន័យ នៅលើដងផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិត្បែងថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់អប់រំ ក្មេងទំនើងចំនួន ០២ នាក់ និងម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង ពាក់ព័ន្ធទៅនឹងការកែបំពង់ស៊ីម៉ាំង បំពងសំទ្បេងឮខ្លាំង ធ្វើឲ្យរំខានដល់អ្នកដទៃ ហើយតម្រូវឲ្យយកស៊ីម៉ាំងដើម ដែលមានសំឡេងស្ងាត់មកបំពាក់ឡើងវិញ និងបានធ្វើកិច្ចសន្យាអប់រំ។
ក្រោយមកក្មេងទំនើងខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យអាណាព្យាបាល ទទួលត្រឡប់ទៅមូលដ្ឋានវិញ៕
មតិយោបល់