ព័ត៌មានជាតិ

លោក Yoshihide​ Suga​ បានសន្យានឹងយមានការដោះលែងទូកនេសាទ និងនាំយកនាវិកទាំង ១៤ នាក់ត្រឡប់មកវិញ

យោងតាមសមាជិកសភាជាន់ខ្ពស់លោក Suzuki Muneo ដែលបានជួបលោក Suga កាលពីថ្ងៃព្រហស្បតិ៍ និយាយថា នាយករដ្ឋមន្រ្តីជប៉ុន លោកSuga Yoshihide បានសន្យាឲ្យមានការដោះលែងទូកនេសាទ និងនាវិករបស់ខ្លួន ដែលកំពុងត្រូវបានចាប់ខ្លួនដោយប្រទេសរុស្ស៊ី។

សមាជិកសភាគណបក្សប្រឆាំង ដែលមាន មូលដ្ឋាន នៅកោះហុកកៃដូ បានស្នើសុំលោក Suga ឱ្យខិតខំប្រឹងប្រែង ដើម្បីនាំយកនាវិកទាំង ១៤ នាក់ត្រឡប់មកវិញ។

គួរំលឹកថានាវានេសាទជប៉ុនត្រូវបានអាជ្ញាធរឆ្មាំព្រំដែនប្រទេសរុស្ស៊ី រឹបអូសនៅខេត្ត Far East កាលពី ថ្ងៃសុក្រសប្តាហ៍មុន នៅឆ្នេរនៃទីក្រុង Wakkanai ភាគខាងជើងកហុកកៃដូ។

ប្រភពៈ NHK

 

មតិយោបល់