ព័ត៌មានជាតិ

ក្រោយរងការរិះគន់! អគ្គិសនីកម្ពុជា នឹងដោះស្រាយ រឿងភ្លើងដាច់ គីឡូទ្បើង

ភ្នំពេញ: យោងតាមផេកអាជ្ញាធរអគ្គិសនីកម្ពុជា ដោយមានការតវ៉ារឿងភ្លើងដាច់រហូត តែគីឡូវិញមានការកើនឡើងទ្វេដង ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នារអ៊ូតៗគ្នា នៅពេលនេះ ផ្នែកអាធរអគ្គិសនីបានធ្វើការត្រួតពិនិត្យ ទៅឧបករណ៍សម្ភារ:ដែលប្រើប្រាស់របស់អ្នកតវ៉ា។

តើត្រូវរកភាពត្រឹមត្រូវនៃការសង្ស័យគីឡូអគ្គិសនីអស់ច្រើន ឬ បង់ថ្លៃអគ្គិសនីអស់ច្រើន យ៉ាងដូចម្តេច?
១/អគ្គិសនីដែលផ្តល់ឲ្យអ្នកប្រើនីមួយៗ វារត់កាត់នាឡិកាអគ្គិសនី ឬ ជញ្ជីងអគ្គិសនីរបស់អ្នកប្រើ ដើម្បីឲ្យនាឡិកានោះធ្វើការវាស់វែង និងកត់ត្រាចំនួនគីឡូ (គវ៉ម៉) ដែលអ្នកផ្គត់ផ្គង់ផ្តល់ឲ្យអ្នកប្រើ រួចទើបយកចំនួននេះទៅគុណអត្រាថ្លៃដើម្បីគិតថ្លៃអគ្គិសនី ។

ដូច្នេះចង់ដឹងថា តើចំនួនទឹកប្រាក់ និងគីឡូអគ្គិសនីដែលផ្តល់ឲ្យអ្នកប្រើត្រឹមត្រូវឬទេនោះ ចំណុចទី១/ គេត្រូវពិនិត្យតើអគ្គិសនីដែលផ្តល់ឲ្យពិតជាបានរត់កាត់នាឡិកានោះទេ ទី២/ តើការវាស់វែងបរិមាណអគ្គិសនីរបស់នាឡិកាត្រឹមត្រូវទេ និងទី៣/ តើការកត់លេខយកពីនាឡិកាទៅគិតលុយធ្វើវិក្កយបត្រត្រឹមត្រូវទេ ។
២/ ដើម្បីពិនិត្យថា តើការវាស់វែងបរិមាណអគ្គិសនីរបស់នាឡិកាត្រឹមត្រូវទេ ទី១/គេត្រូវពិនិត្យខ្សែប្លុមបេគម្របនាឡិកាពីរោងចក្រផលិត តើមានរបើកឬដាច់ទេ បើគ្មានរបើកឬដាច់ទេ គេចាត់ទុកថាគ្មានអ្នកកែឆ្នៃនាឡិកានោះទេ និងទី២/ បើគ្មានអ្នកកែឆ្នៃទេ គេត្រូវពិនិត្យផ្ទៀងផ្ទាត់ដំណើរការរបស់វាជាមួយនាឡិកាស្តង់ដារ ថាតើវាដំណើរការវាស់វែងនិងកត់ត្រាត្រឹមត្រូវតាមស្តង់ដារកំណត់ឬទេ?
៣/ ដើម្បីពិនិត្យថាតើការកត់លេខពីនាឡិកាអគ្គិសនីត្រឹមត្រូវទេ គេត្រូវពិនិត្យលេខដែលដាក់ក្នុងវិក្កយបត្រ ជាមួយលេខក្នុងនាឡិកាដែលកន្លងទៅមុខបន្តិចនោះ តើលេខទាំង ២ នេះ វាសមស្របជាមួយគ្នាទេ?
៤/ ប្រសិនបើសង្ស័យថា ជញ្ជីងវាស់មិនត្រឹមត្រូវ អ្នកប្រើប្រាស់អគ្គិសនី នៅតំបន់ណាក៏ដោយអាចបំពេញពាក្យស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាអាជ្ញាកណ្តាលយកឧបករណ៍ផ្ទៀងផ្ទាត់ ទៅផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើលតើវាដើរត្រឹមត្រូវទេ ការងារនេះធ្វើជូនដោយមិនយកកម្រៃទេ ។
៥/ប្រសិនបើផ្ទៀងផ្ទាត់រួចហើយ អ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះទេ អ្នកនោះអាចទៅទិញនាឡិកាណាដែលគេយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណា និងប្រទេសណាក៏ដោយ រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិការនោះវាស់និងកត់ត្រាទន្ទឹមគ្នាជាមួយនាឡិកាចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយ:ពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់ធ្វើសាក្សីមើលទាំងអស់គ្នាថា តើនាឡិកាចាស់ដែលអ្នកផ្គត់ផ្គង់តំបន់នោះកំពុងប្រើ វាស់ខុសពីនាឡិកាដែលអ្នកសង្ស័យទិញមកនោះទេ ។ បើដាក់វាស់ទន្ទឹមគ្នារួចឃើញថាវាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម ។

ដូច្នេះបើចង់បានភាពត្រឹមត្រូវសូមធ្វើតាមនីតិវិធីខាងលើ ប៉ុន្តែបើចង់តែឃើញគីឡូតិចឬចង់តែឃើញលុយតិច ដោយមិនសម្អាងលើជញ្ជីងអគ្គិសនីទេ យើងខ្ញុំជាអាជ្ញាកណ្តាលពិតជាមិនអាចធ្វើជូនបានទេ ពីព្រោះការទិញលក់អគ្គិសនីត្រូវតែឈរលើមូលដ្ឋាននៃជញ្ជីងវាស់អគ្គិសនី មិនអាចសម្អាងលើការប្រៀបធៀបថា លុយឬគីឡូខែនេះតិចឬច្រើននោះទេ ៕

មតិយោបល់