កំពង់ស្ពឺៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះមានករណីរថយន្តដឹកកម្មករ មួយគ្រឿងបានក្រឡាប់ផ្ងារជើង ដែលបណ្តាលឲ្យកម្មករជាច្រើននាក់រងរបួស កាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាប់ព្រំប្រទល់ស្រុកឧតុង្គ ក្នុងភូមិកែវមុន្នី ឃុំត្រពាំងរវា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានបន្តថា រថយន្តខាងលើនេះជាប្រភេទរថយន្តកូរ៉េ ដឹកកម្មករ១តោះកន្លៈ ម៉ាកហ៊ីយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3413 ដោយមានអ្នករួមដំណើរលើរថយន្តចំនួនជាង៥០ ទៅ៦០នាក់ បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះផងដែរ ដែលកម្មករទាំងអស់នេះ ធ្វើការនៅផ្លូវថ្នល់ទទឹង ហើយរហូតមកទល់នឹងពេលនេះ មានមនុស្សជាង៣០នាក់ហើយ ដែលរងរបួសធ្ងន់។
ពេលនេះដែរ ក៏មានរថយន្តមន្ទីរពេទ្យបង្អែកស្រុក ចេញទៅជួយសង្គ្រោះផងដែរ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់