ព័ត៌មានជាតិ

បញ្ចុះបឋមសិលា សាងសង់ព្រះវិហារ វត្តសោភ័ណ្ឌរតនារាមនៅរតនគិរី

រតនគិរី: នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកស្រី អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាលស្រុក រួមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្ត បានអញ្ជើញប្រារព្ធពិធីកាត់ ឫសសីមាបញ្ចុះបឋមសិលា សាងសង់ព្រះវិហារវត្ត សោភ័ណ្ឌរតនារាម ហៅវត្តអូរស៊ីនលែរ៍  ស្ថិតនៅឃុំកាឡែង ស្រុកលំផាត់ ដើម្បីទុកជាសក្ការ:បូជា និងបំពេញសទ្ធារបស់ប្រជាពុទ្ធបរិស័ទទូទៅ នៅក្នុងព្រះពុទ្ធសាសនា។

នាឱកាសនោះដែរលោកអភិបាលខេត្ត បានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ សម្រាប់បំភ្លឺ និងទ្រទ្រង់ដល់ព្រះសង្ឃ នារដូវចូលព្រះវស្សានាពេលខាងមុខនេះផងដែរ៕

មតិយោបល់