ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿង គ្មានពន្ធ នៅក្រុងព្រះសីហនុ។
រថយន្តខាងលើម៉ាក ALPHARD ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខបន្លំ (ខេមរភូមិន្ទ02-4866) ពុំមានការទទួលស្គាល់ពីក្រសួងការពារជាតិ។
បច្ចុប្បន្នរថយន្ត ត្រូវសមត្ថកិច្ចនាំយកមករក្សាទុក នៅសាខាគយនិងរដ្ឋាករខេត្ត ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។
ដោយតាមមន្ត្រីគយ បានអះអាងថា រថយន្តចង្កូតឆ្វេង គឺតម្រូវឲ្យម្ចាស់បង់ប្រាក់ពិន័យផង និងបង់ពន្ធតាមច្បាប់ផង មុននឹងឲ្យនាំយកត្រឡប់ទៅវិញ៕
មតិយោបល់