ព័ត៌មានជាតិ

ចាប់បានឃាតក សម្លាប់នារីវ័យក្មេង ដែលមានប្ដីជាមន្ត្រីបេអឹមលើផ្ទៃប្រទេសហើយ

កណ្តាល: នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនឃាតក ដែលបានសម្លាប់នារីជាគូស្នេហ៍ នៅផ្ទះសំណាក់ឈ្មោះរំចង់ បានហើយ។

ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នារីជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (មានប្ដី មុខរបរមន្ត្រីបេអឹមលើផ្ទៃប្រទេស)។

សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ បន្ទាប់ពីជនសង្ស័យ ប្រើល្បិចលួងហៅទៅដេក រួចយកខ្សែការបូបរឹកកសម្លាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្តព្រៃវែង បន្តចាត់ការនិតិវិធី៕

https://youtu.be/DBMjFZBgR0g

មតិយោបល់