កោះកុងៈ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិរក្សធនធានធម្មជាតិ ជីវចម្រុះបាតសមុទ្រ ពីសំណាក់លោក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កម្លាំងកងការពារកោះកុងក្រៅលេខ២ បញ្ជាការដ្ឋានកងទ័ពជើងទឹក បានធ្វើការសហការ និងទទួលសត្វអណ្តើកសមុទ្រមួយក្បាល ពីបងប្អូនប្រជានេសាទ និងបាននាំយកសត្វអណ្តើកសមុទ្រនេះ ទៅប្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ ។
សូមបងប្អូនប្រជានេសាទទាំងអស់គ្នា ចូលរួមអភិរក្សធនធានធម្មជាតិ និងជីវចម្រុះបាតសមុទ្រក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាសត្វអណ្តើកសមុទ្រ ដែលជាប្រភេទសត្វដ៏កម្រនេះផងដែរ ៕
មតិយោបល់