ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើមទងនៃការផលិតខ្សែភាពយន្ត “ឃ្លាតទៅសែនឆ្ងាយ”

កាលពីល្ងាចថ្ងៃទី ៤ ខែ មករា​​​ វេលាម៉ោង ៦ រហូតដល់ម៉ោង​ ៩ យប់​មានការដាក់បញ្ជាំង​ខ្សែ​ភាព​យន្ត”ឃ្លាត​ទៅ​សែន​ឆ្ងាយ” ​ដែលមានតារាល្បីៗចូលរួមទស្សនាយ៉ាងច្រើន​កុះករ​នៅ​រោង​ភាព​យន្ត​ The Cineplex ។

“ឃ្លាតទៅសែនឆ្ងាយ”គឺ​ជាសាច់រឿងមួយ​ដែលនិយាយពីប្រវត្តិជូរចត់របស់គ្រួសារ​ម្នាក់ដែលស្ថិ​តក្នុងសម័យនោះ ហើយអត្ថន័យ​ធំបំផុតរបស់សាច់រឿងនេះដែរ ចង់និយាយ​ពីអ្នកម្តាយម្នាក់​ដែល​ស្ថិត​ក្នុង​សម័យកាលដ៏ខ្មៅងងឹត​គួរឲ្យរន្ឋត់នោះ ហើយរឿងនេះដែរ​ចង់​បញ្ជាក់ពីស្នាម​ដាមនៃអំពើយោង​ឃ្នងក្នុងរបបពិឃាតក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់​១៩៩៧៩ ។តាមរយៈសាច់រឿងនេះដែរគឺជាស្នាដៃ​និពន្ឋរបស់​អ្នក​ស្រី កូវ សុធារី និង​ដឹក​នាំ​រឿងដោយ លោក ឆាយ បូរ៉ា ​ដែលជាចាងហ្វាងផលិតកម្ម ​“ដើម​ត្នោត

លោក ឆាយ បូរ៉ា បាន​ប្រាប់ គេហទំព័រដំណឹង​ ថា គោលបំណងធំដែលលោកចង់ក្រង​ថត​នូវ​សាច់រឿងនេះឡើង ទី១ រឿងឃ្លាត​ទៅ​សែនឆ្ងាយ ចង់​និយាយពី​ប្រវត្តិនៃ​អតីត​កាល​ដែល​​​បាន​ឆ្លង​កាត់របប​ប្រជាធិបតេយ្យ ដែល​ជារបបខ្មៅងងឹត ទី២​ចង់​ឲ្យ​យុវជន​ជំនាន់នេះ​ក៍​ដូចជាជំនាន់ក្រោយ​បាន​សិក្សារៀន​សូត្រពី​ប្រវត្តិសាស្រ្តខ្មែរនៃរបប ប៉ុល ពត​ ទី៣ ចង់​បង្ហាញ​ព្រហ្មវិហារធម៌របស់ម្តាយចំពោះកូ​នបើទោះបី​ជា​ស្ថិតក្នុងកាលៈទេសៈខ្មៅងងឹត​កាត់ផ្តាច់នូវ​មនោសញ្ចេតនារវាងម្តាយនឹងកូន ធ្វើឲ្យម្តាយ​ឃ្លាតកូន កូន​ឃ្លាតម្តាយ​ក៍ក្តី​ស្រលាញ់ម្តាយនៅតែមានចំពោះកូន ។ ចំណែកទី៤​នោះវិញ លោកចង់​ពន្លឿននៃ​សិល្បៈ​ខ្សែភាពយន្តរបស់ខ្មែរ ឲ្យ​មានសន្ទុះកើន​ទៅមុខឲ្យដូចសាច់រឿងក៍ដូចសិល្បៈលោក​ខាង​លិច ហើយចង់ឲ្យសិល្បៈភាពយន្តខ្មែរងើបមុខឡើងដូចក្នុងទស្សវត្យទី ៦០ ផងដែរ ។

លោក បានបញ្ជាក់បន្ថែមទៀតថា​ រយៈពេល ៣៣ ឆ្នាំហើយ​មក​ទល់នឹង​ពេលនេះ​ដែលយើងរួច​ផុត​ពីរបប​ខ្មៅងងឹត របស់បនប៉ុល ពត ហើយក៍ចូលរួមអបអររំលឹក​គុណ​ដល់ថៃទី ០៧ មករា ដែល​ជាថៃ្ង​នៃក្តីសង្ឈឹមរស់​សាជាថ្មីរបស់ខ្មែរ ។

ប្រិយមិត្ត គេហទំព័រ ដំណឹង ទាំងអស់​បាន​ចូលរួមទស្សនានូវខ្សែភាពយន្ត ឃ្លាត​ទៅ​សែនឆ្ងាយ ហើយឬ នៅ?បើនៅទេ កុំភ្លេច ទៅ​តាមដាននូវខ្សែរឿង​នេះ​ទាំងអស់គ្នា ជាមួយ​នឹង​ គេហទំព័រដំណឹង ​សូមកុំភ្លេចណា! ចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ទាំងអស់គ្នា ៕

 

ដោយ៖ បុរសដំណឹង

មតិយោបល់