ព័ត៌មានជាតិ

រថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងតអូលែរ បុកបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ១

ស្វាយរៀង: នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ក្នុងភូមិស្វាត សង្កាត់ចេក ក្រុង/ខេត្តស្វាយរៀង។

រថយន្តបង្កម៉ាក កុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4409 ស៊ីមីរឺម៉កលេខ 4A-5731 ជារបស់ក្រុមហ៊ុនអូលែរ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុ រត់គេចបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ សៅ សារុន ភេទប្រុស អាយុ៥៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មុខរបរកសិករ មានទីលំនៅភូមិធ្មល់ សង្កាត់ចេក ក្រុង/ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D-9426 (ពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីកើតលិច។

មូលហេតុ៖ អ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់