ព័ត៌មានជាតិ

ក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម៌នៅស្រុកស្វាយទាប

ស្វាយរៀង: ក្មេងប្រុស២នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម៌ កើតឡើងកាលពី
វេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតក្នុង ភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនរងគ្រោះទីមួយមានឈ្មោះ អុល សម្បត្តិ អាយុ ២ឆ្នាំ ឪពុកឈ្មោះ ណុំ អុល អាយុ ២៩ ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ រ័ត្ន ធី អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិ ឃុំកើតហេតុខាងលើ ។
ទី២ មានឈ្មោះ សុខ រាជពិស័ត្ត អាយុ២ឆ្នាំមាន ឪពុកឈ្មោះ សុខវ៉ែន អាយុ៣៣ ឆ្នាំមុខរបរ កសិករ មានម្តាយឈ្មោះ អ៊ូ ធីដា អាយុ៣០ ឆ្នាំ រស់នៅ ភូមិ ត្រពាំងស្បូវ ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថាគាត់បានដាក់ឲ្យចៅដេកលើផ្ទះ ហើយប្រញាប់ប្រញាល់ដឹកក្របីទៅ លែងនៅវាលស្រែ ដើម្បីមកមើលចៅវិញ ។ លុះដល់គាត់ត្រឡប់មកផ្ទះវិញឡើងទៅរកចៅមិនឃើញ ក៏មានការសង្ស័យ ក៏ដើរទៅរក មើលម្តុំស្រះស្រាប់តែឃើញចៅទាំង២នាក់អណ្តែតក្នុងស្រះទឹកទើបផ្អើលឆោឡោស្រែកហៅអ្នកភូមិផងឲ្យជួយចុះស្រង់ លើកឡើងលើគោកធ្វើចលនាដៃជើង តាមលក្ខណ:ជួយសង្គ្រោះបឋម ប៉ុន្តែអកុសលចៅទាំង២នាក់ បានបាត់បង់ជីវិតទៅហើយ ។
ក្រោយកើតហេតុសពក្មេងប្រុសទាំង២ ត្រូវបាន សមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់