ព័ត៌មានជាតិ

មានគ្រប់ល្បិច! ស្ត្រី២នាក់ត្រូវបានឃាត់ខ្លួន ករណីប៉ុនប៉ងលួច

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យក្នុងមុខសញ្ញាប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លួនបាន នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៣និង៤៥នាទី ត្រង់ចំណុចភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានស្ត្រីចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ចូលផ្ទះឈ្មោះ ហែម ប្រម ភេទស្រី អាយុ៨៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ នារីវ័យក្មេងម្នាក់បានចូលជួបជាមួយម្ចាស់ផ្ទះ កំពុងនៅម្នាក់ឯង ហើយនាំទៅខាងក្រោយផ្ទះដើម្បីរកទិញម្រះព្រៅ ចំណែកស្ត្រីវ័យងចំណាស់ម្នាក់ទៀតបានចូលទៅក្នុងផ្ទះជនរងគ្រោះ។ ខណ:នោះមានអ្នកជិតខាងម្នាក់ឃើញ អ្នកទិញម្រះព្រៅនោះចំឡែកក៏សួរនាំ និងបានមកមើលផ្ទះខាងមុខឃើញជនម្នាក់ទៀតកំពុងរុះរើកំប៉ុងក្នុងផ្ទះខាងមុខ ហើយបានស្រែកឆោឡោឡើង ទើបធ្វើឲ្យនគរបាលដែលឈរជើងជិតនោះឃាត់ខ្លួនបាន រួមទាំងម៉ូតូធ្វើសកម្មភាព១គ្រឿង ។

ជនសង្ស័យមានឈ្មោះ យ៉ែម មុំ ហៅ នី ហៅ វ៉ាន់ អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំក្បាលស្ពាន ស្រុកមិនស្គាល់ ខេត្តបន្ទាយមានជ័យ (សាវតា ចេង វ៉ាន់ នៅភូមិសែសិន ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានមានជ័យ) និងឈ្មោះ ស គីមលី ហៅ អាលី អាយុ៣៣ឆ្នាំ ស្រុកកំណើតនៅបន្ទាយមានជ័យ បច្ចុប្បន្មស្នាក់នៅធ្វើការនៅរោងចក្រកាត់ដេរនៅភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរចម្លើយកសងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់ ៕

 

មតិយោបល់