ប៉េកាំងៈ រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីជួបពិភាក្សាការងារជាមួយ លោក ឈី តុងអ៊ី អនុរដ្ឋមន្រ្តីក្រសួងកសិកម្មចិន នៅទីស្តីការក្រសួងកសិកម្មប្រទេសចិន។
នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានសន្យាបន្ត ជំរុញកិច្ចសហប្រតិបត្តិការ លើការរៀបចំផែនការ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសកសិកម្ម លើបច្ចេកទេសទំនើបកម្មកសិកម្ម និងលើកទឹកចិត្តវិស័យឯកជនចិន ឲ្យមកវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា៕


មតិយោបល់