ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋនៅស្រុកបរិបូណ៌

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្តាក់ បណ្ដាលឱ្យបក់បោក រលំផ្ទះ ប្រជាពលរដ្ឋ ១ខ្នង នៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានបណ្ដោយ ៩x៦ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រាបដល់ដី បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួន តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នេះមានឈ្មោះ ឯម ទូច អាយុ ៣៩ឆ្នាំ ប្រពន្ធ ឈ្មោះ ផាន់ សុភ័ណ្ណ អាយុ ៣៧ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
សូមបញ្ជាក់ផងដែរថា នៅក្រោយកើតហេតុ លោក មេឃុំ និង លោកមេភូមិ បានចុះដល់កន្លែងនោះដើម្បីជួយធ្វើជាជម្រកឲ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្ន៕

 

មតិយោបល់