ព័ត៌មានជាតិ

សាហាវណាស់!! រថយន្តច្នៃ បុកយុវជនម្នាក់ដាច់.កស្លាប់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តច្នៃ បុកម៉ូតូ
ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវតាណង ចម្ងាយប្រមាណជា ៥០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ សួន សុខនី ភេទប្រុស រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់