ព័ត៌មានជាតិ

គ្រាន់តែខឹងខាកស្តោះពេលហូបបាយជនសង្ស័យយកកាំបិតកាប់ម្តាយនិងកូនបណ្តាលអោយស្លាប់សមត្ថកិច្ចឃាត់ខ្លួនបានហើយ…

កំពង់ស្ពឺ:នៅថ្ងៃទី26.06.2023 វេលាម៉ោង 07.0​0​ នាទី មានករណីឃាតកម្មនៅចំណុចភូមិត្រពាំងឈូ​ក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនរងគ្រោះឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ 24ឆ្នាំ និងកូនស្រី អាយុ 01ឆ្នាំ ត្រូវបានជនល្មើសធ្វើសកម្មភា​ពកាប់ទៅលើជនរងគ្រោះទាំងពីរ បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង ។ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​ស្រុក​បសេ​ដ្ឋ​ បានដឹកនាំកម្លាំង​សហការ​ស្រាវជ្រាវរហូតតាមចាប់ជន​ល្មេីសបាននិងបញ្ជូនមកអធិការដ្ឋានគរបា​លស្រុកបសេដ្ឋ​ ដេី​ម្បី​សាកសួរ​តាមនីតិវិធី​។ ​យោងតាម​ការឲ្យដឹងបន្ថែមពីសមត្ថកិច្ចថាមូលហេតុដំបូងឈានទៅដល់សកម្មភាពកាប់សំលាប់ម្ដាយនិងកូនតូចយ៉ាងសាហាវព្រៃផ្សៃឃោរឃៅនេះ​ ដោយសារគំនុំ ក្នុងនោះ​ប្រវត្តិ​ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ។

មតិយោបល់