ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះប្រមូលសំរាម តាមប្រឡាយក្នុងមូលដ្ឋាន

ភ្នំពេញ: លោកចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងក្រុមប្រឹក្សា ប្រជាការពារ ចុះប្រមូលសំរាមនៅក្នុងប្រឡាយ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងប្រឡាយអម បណ្តោយផ្លូវជាតិលេខ៤ ក្បែររង្វង់មូលចោមចៅ ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ការចុះកាយប្រមូលសំរាមខាងលើនេះ ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច តែងយកមកបោះចោលនៅក្នុងប្រឡាយ ជាហេតុធ្វើឲ្យបាត់បងសោភណភាពតាមដងផ្លូវ និងមានការស្ទះនៅចរន្តទឹកជាដើម ។

ក្នុងឱកាសនេះផងដែរ អាជ្ញាធរសូមបងប្អូនប្រជាពលរដ្ឋ មេត្តាសហការកុំបោះសំរាមចោល ពាសវាលពាសកាលដូច្នេះតទៅទៀត សូមវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងទុកឲ្យមានរបៀប ដើម្បីងាយស្រួលក្នុងការប្រមូល ៕

មតិយោបល់