ព័ត៌មានជាតិ

ហួសថ្លែង ខឹងឪពុកម្តាយ តោងកាបិតគំរាម រួចដុតផ្ទះចោល…

កណ្តាលៈ នៅវេលាម៉ោង ១០ និង៤៩នាទីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ បានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ភួង សាំង ភេទស្រី ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ។ ជនសង្ស័យ ឈ្មោះ ថា សេង (ហៅតឿ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក អ្នកទាំងពីរ រស់នៅកន្លែងកើតហេតុ

ដំណើររឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ ឈ្មោះ ថា សេង ហៅ(តឿ) បានឈ្លោះប្រកែករករឿងឪពុកម្តាយ បងប្អូនមិនឲ្យចូលផ្ទះ ហើយមានកាន់កាំបិតផ្គាក់ជាប់ដៃ រហូតដល់វេលាម៉ោង ៩និង៣០នាទីយប់ ឈ្មោះថា សេង(តឿ) បានដុតផ្ទះ ០១ខ្នងទំហំ ៩X៦ម៉ែត្រ និងទ្រព្យសម្បត្តិមួយចំនួន ដែលមាននៅក្នុងផ្ទះឆេះស្ទើរគ្មានសល់ ។

ក្រោយទទួលដំណឹងភ្លាម កម្លាំនគរបាលប៉ុស្គិ៍ត្រើយស្លា បានចុះដល់ទីតាំងខាងលើ ខណៈជនសង្ស័យបានគេចខ្លួនបាត់។

លុះដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង១០នាទី ទើបកម្លាំងនគរបាលប៉ុស្គិ៍ តាមស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ ដើម្បីសាកសួរ និងប្រមូលផ្តុំសុំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់