ព័ត៌មានជាតិ

KFC បដិសេធ​មិន​លក់​សាច់​មាន់​ដល់​ក្មេង​អាយុ ១៣ ឆ្នាំ​

​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា បុគ្គលិក​របស់​ក្រុមហ៊ុន KFC បាន​បដិសេធ​ចំពោះ​ការលក់​សាច់​មាន់​ឲ្យ​ក្មេង​អាយុ ១៣ ឆ្នាំ​បើ​គ្មាន​ការគ្រប់គ្រង​ពី​មនុស្សពេញវ័យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Manchester នៃ​ប្រទេស​អង់គ្លេស​។ បុគ្គលិក​នៅ​ក្រុមហ៊ុន​មួយ​នេះ​បាន​អះអាង​ថា អតិថិជន​នៅ​ក្មេង​ពេក ហើយ​មាន​ភាព​រញ៉េរញ៉ៃ​ជាមួយ​នឹង​ការទិញ​អាហារ​។ ក្មេងប្រុស​ម្នាក់​ដែល​មានឈ្មោះ​ថា Jake Butterworth ត្រូវបាន​បុគ្គលិក​នៅ​ក្រុមហ៊ុន​នេះ​បដិសេធ​មិន​ព្រម​លក់​សាច់​មាន់​ឲ្យ នៅពេលដែល​ឪពុក​របស់​គាត់​បាន​ប្រើ​ឲ្យទៅ​ទិញ​សាច់​មាន់​សម្រាប់​អាហារ​ពេល​ល្ងាច​។ បន្ទាប់ពី​ដឹង​រឿងនេះ​ឪពុក​របស់​គាត់​បាន​ខឹងសម្បារ​ខ្លាំងណាស់ ឲ្យ​ក្រុមហ៊ុន KFC ចេញ​មុន​មក​សុំ​ទោស​ចំពោះ​ឥរិយោបទ​មិន​សម​រ​ម្យ​របស់​បុគ្គលិក​ដែល​ធ្វើ​មកលើ​អតិថិជន​វ័យក្មេង​។ ចុង​ក្រោយ​ក្រុមហ៊ុន​នេះ​បាន​ផ្តល់ជូន​អាហារ​ដល់​គ្រួសារ​នេះ​ដោយ​ឥតគិតថ្លៃ ជា​ផ្នែក​មួយ​នៃ​ការ​សុំទោស​ចំពោះ​ករណី​ដែល​កើតមានឡើង​៕​
KFC Reject

មតិយោបល់