សៀមរាប: ករណីឆ្លងខ្សែរបញ្ជូនចរន្តអគ្គិសនី នៅលើបង្គោលភ្លើង បណ្តាលឲ្យឆាបឆេះចេញជាអណ្តាតភ្លើង នៅចំណុចភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប វេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៩។
ក្រោយតទទួលបានដំណឹងភ្លាម សមត្ថកិច្ច រួមជាមួយបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងបញ្ចៀសចរាចរណ៍ ដើម្បីបង្ការកុំឲ្យ មានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ នឹងផ្តល់ពត៍មានទៅអង្គភាពអគ្គិសនី ឲ្យផ្តាច់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន។
ករណីនេះ បានរលត់វិញនៅវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃដដែល ដោយពុំបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។
ចរន្តអគ្កីសនី នៅបរិវេណទីតាំងកើតហេតុនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីមន្ត្រីខាងអង្គភាពអគ្គិសនីសៀមរាប ធ្វើការពិនិត្យ និងជួសជុលតភ្ជាប់ឡើងវិញ៕
មតិយោបល់