ព័ត៌មានជាតិ

សង្ស័យតៃកុងងោកមួយភាំង! បើករថយន្ត ធ្លាក់ផ្លូវបណ្ដាលឲ្យក្រទ្បាប់

កំពង់ធំ: នៅវេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចព្រំប្រទល់គោកព្រះ (ខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ធំ) ក្នុងភូមិសាស្រ្តឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថា្នក់ចរាចរណ៍ ក្រឡាប់រថយន្ត១គ្រឿង បង្កទ្បើងដោយខ្លួនឯង។

រថយន្តខាងលើ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN 3323 បើកបរដោយឈ្មោះ សុខ ទឹង ភេទ ប្រុសអាយុ ៣០ឆ្នាំ សញ្ជាតិ វៀតណាម រស់នៅខេត្តព្រៃវែង ធ្វើដំណើរពីឃុំច្រណូក ឆ្ពោះទៅខេត្តកំពង់ធំ មកដល់ចំណុចកើតហេតុ រថយន្តក៏រេចង្កូត បណ្តាលឲ្យក្រឡាប់រថយន្តតែម្តង។

ករណីនេះ បានបង្កការខូចខាតរថយន្តទាំងស្រុង ចំណែកអ្នកបើករថយន្ត រងរបួសស្រាល៕

មតិយោបល់