ព័ត៌មានជាតិ

Updateៈ​ហ៊ីយ៉ាន់ដាយបុកជាមួយសាំយ៉ុងពេញទំហ៊ឹងបណ្តាលឲ្យរងរបួសប្រុស្រី១១នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង១និង៤០នាទីថៃ្ងទី១១ខែឧសភាឆ្នាំ២០១៩នៅចំណុចផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ២-៣ស្ថិតក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តបើកបញ្រ្ចាសទិសគ្នាបង្កឡើងដោយរថយន្តម៉ាកHYUNDAIប្រភេទ(ភ្លៅ2)ពណ៌សពាក់ស្លាកភ្នំពេញ3D.1820ធ្វើដំណើរពីត្បូងទៅជើងលុះមកដល់ចំណុចខាងលើបែកកង់រួចរេចង្កូតទៅបុករថយន្តម៉ាកសាំងយ៉ុងពណ៌លឿងពាក់ស្លាកភ្នំពេញ2Y.7394បើកបរដោយឈ្មោះសេង ហៀង ភេទប្រុស អាយុ54ឆ្នាំនៅភូមិព្រែកប្រសព្វ ឃុំព្រះប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបណ្ដាលឲ្យអ្នកដំណើរក្នុងរថយន្ដតូរីសរងរបួសធ្ងន់ស្រាលចំនួន១១នាក់ស្រី៧នាក់។

តាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចរណ៍បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺមកពីអ្នកបើកបររថយន្តHYUNDAIបាត់ម្ចាស់ការនៅពេលដែលមានឧប្បរវហេតុចៃដន្យកើតឡើងចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់អ្នកដំណើរដែលរងរបួសជិះក្នុងរថយន្ដសាំងយ៉ុងទាំង១១នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឧដុង្គនិងទៅរាជធានីភ្នំពេញបន្ដ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងជួយសម្រួលការងារនិងស្ទួចយកមធ្យោបាយបង្កទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គកសាងសំណុំរឿងបញ្ជូនទៅកាន់ការិ.ចរាចរណ៍ខេត្ដនិងស្រាវជ្រាវរកអ្នកបើកបររថយន្ដបង្កដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់