នៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ ២០១៥ ម្សិលមិញនេះ ប៉ូលិសសិង្ហបុរី បានចាប់ខ្លួនក្មេងវ័យ ១៦ឆ្នាំម្នាក់ ពីបទបង្ហោះវីដេអូរិះគន់ដល់បិតាស្ថាបនាសិង្ហបុរី លោក Lee Kuan Yew ដែលបានទទួលមរណភាពកាលពីថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា។
ប៉ូលិសបានឲ្យដឹងថា ក្មេងនោះមានឈ្មោះ Amos Yee វ័យ ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទបង្ហោះវីដេអូនៅលើបណ្ដាញ YouTube ដោយបានរិះគន់លោក Lee Kuan Yew និងបានបញ្ជូនទៅកាន់តុលាការកាត់ទោសនៅថ្ងៃអង្គារទី៣១ ខែមីនា។ គេមិនទាន់ដឹងច្បាស់ថា តុលាការនឹងដាក់ទោសកម្រិតណានោះទេ ប៉ុន្តែបើតាមច្បាប់ Yee អាចជាប់គុកពី ៣ខែដល់៣ឆ្នាំ និងអាចពិន័យជាប្រាក់ថែមទៀតផង៕
មតិយោបល់