ព័ត៌មានជាតិ

មានការដាច់ភ្លើងនៅតំបន់មួយចំនួនបណ្តាលមកពីរថយន្តធុនធំមួយគ្រឿងបានបើកបុកបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)

ភ្នំពេញ: នៅវេលាម៉ោង ០១និង៣៥នាទីយប់រំលងអធ្រាត្រថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F16)មូលហេតុបណ្តាលមកពីមានរថយន្តធុនធំមួយគ្រឿងបានបើក
បុកបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (២)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

មតិយោបល់