ភ្នំពេញៈ រថយន្តសេរីទំនើប ALPHARD ស៊េរី២០១៩មួយគ្រឿង គ្មានស្លាកលេខ គ្មានឃើញបិទពន្ធនាំចូល អ្វីទាំងអស់ ត្រូវបានគេប្រទះឃើញចតទុកចោល មុខផ្ទះប្រជាពលរដ្ឋ ក្នងបុរី ធូ លន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មិនដឹងថាមានបញ្ហាអ្វី ឬ អត់បង់ពន្ធ ខ្លាចសមត្ថកិច្ច គយ តាមចាប់ ទើបបើករត់យកទៅផ្លុងចោល តាំងពីវេលាទៀបភ្លឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ មកម្លេះ រហូតដល់រសៀលថ្ងៃទី១១ ដដែលនេះ រថយន្តចតគ្មានសណ្តាប់ធ្នាប់ ទើសផ្លូវចេញចូលផ្ទះ គេរាយការណ៍ប្រាប់សន្តិសុខ សាកសួររកម្ចាស់ ទើបដឹងថា រថយន្តមិនមែនមានម្ចាស់នៅក្នុងបុរីខាងលើឡើយ រកម្ចាស់ពុំឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ តែស្ងាត់ៗ សមត្ថកិច្ចទាំងអាវុធហត្ថ ទាំងប៉ូលិស ចាកចេញគេចបាត់អស់ ស្រាប់តែលេចមនុស្ស២នាក់មក ព្យាយាមហៅរថយន្តស្ទូចមកលើកចេញ ។
តែបើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តដូចភិនភាគខាងលើ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ត្រូវបានសមត្ថកិច្ចចម្រុះ គយ ដេញតាមចាប់ឃាត់ម្តងហើយ ពាក់ព័ន្ធទៅនឹងរថយន្ត គេចពន្ធ ស្រាប់តែនៅរសៀលថ្ងៃទី១១នេះ ប្រទះឃើញរថយន្ត មួយគ្រឿងខាងលើ គ្មានស្លាកលេខ គ្មានបិទពន្ធនាំចូល ឆៀក អ្វីទាំងអស់ ផ្លុងចោល រកម្ចាស់មិនឃើញទៅវិញ ដាក់ការសង្ស័យ ជារថយន្ត អត់ពន្ធ ខ្លាច សមត្ថកិច្ច គយ ចាប់ ទើបបើករត់យកមកផ្លុងចោល ទីនេះ ។
ដោយមានការសង្ស័យ រថយន្តខាងលើត្រូវបានសមត្ថកិច្ចគយ និងកម្លាំងអាវុធហត្ថ ចុះទៅពិនិត្យ តំណាងខាងរថយន្ត បំភ្លឺ និងឯកសារ រថយន្តជួលឲ្យគេ មានឯកសារត្រឹមត្រូវទេ បង់លុយមិនទាន់គ្រប់ បែជាបើកយកមកផ្លុងចោលហើយគេចខ្លួនទៅវិញ ។
ក្រោយពីផ្ទៀងផ្ទាត់ឯកសារ ឃើញថា ត្រឹមត្រូវ ជារថយន្តឃ្លាំង សមត្ថកិច្ចគយ ប្រគល់ឲ្យខាងម្ចាស់ស្ទូច លើកយកទៅខ្លួនឯង ៕
មតិយោបល់