ព័ត៌មានជាតិ

មានជំងឺសរសៃប្រសាទហើយជួបរឿងបែបនេះទៀត

ស្វាយរៀង: ការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារ និងអ្នក ភូមិរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននេះ ខណ:ប្រទះឃើញស្ត្រីមានជំងឺសរសៃប្រសាទម្នាក់បានដេកស្លាប់ក្បែរផ្ទះបាយរបស់ខ្លួនទំនងឆក់ខ្សែភ្លើង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីចម្លោះម៉ោង៨ដល់ម៉ោង៩ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះចាន់ ម៉ារ៉ា អាយុ៣៧ ឆ្នាំមុខរបរ មិនពិតប្រាកដមានជំងឺ( សរសៃប្រសាទ)ប្រចាំកាយរស់ក្នុង ភូមិ សង្កាត់កើតហេតុខាងលើ ។
ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារភ្លាម សមត្ថកិច្ចក្រុង នគរបាលប៉ុស្តិ៍ និងនគរបាលជំនាញ ព្រមទាំងគ្រូពេទ្យ បានមកពិនិត្យសាកសព មិនមានស្លាកស្នាមអ្វី ដែលសម្គាល់ជារឿងឃាតកម្មអ្វីនោះទេ និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់