ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មិនរាងចាល

សៀមរាប: កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម និងផ្នែកប្រឆាំងគ្រឿងញៀនក្រុងសៀមរាប ដឹកនាំដោយលោកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាប ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។

តាមការឲ្យដឹង ពីសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនថាក្នុងកិច្ចសហប្រត្តិបត្តការណ៍ នេះ ក្រុមការងារបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ហ៊ូរ យ៉ាំងសៀង ភេទប្រុស ឆ្នាំកំណើត១៩៩០ ជាជនជាតិវៀតណាម មុខរបរគ្មានមាន ស្នាក់នៅ ភូមិ បន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងនិងខេត្តសៀមរាប ប្រើប្រាស់ មិនរៀងចាលមានសារធាតុ ញៀនក្នុងខ្លួន។
វត្ថុតាងដកហូត “គ្មាន”
ជនសង្ស័យ ត្រូវបាន នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៩ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់